Monday, August 12, 2013

កាលពីព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានធ្វើការសម្ភាសន៏ អោយសិស្សានុសិស្សដែលមានបំណង ចង់សិក្សានៅសាលានះ។ដែលការសំភាសន៏មានរយះពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១២​ ដល់ ១៥ ខែ សីហា ហើយធ្វើការប្រលង នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៣ ខាងមុខនេះ។ ដែលក្នុងនោះមានជំនាញដែលសិស្សានុសិស្ស ត្រូវរៀនមានដូចជា៖
១.ផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន


២ ផ្នែកអគ្គីសនី

៣​ ផ្នែកយន្តសាស្រ្តរថយន្ត

៤ ផ្នែកយន្តសាស្រ្ដទូទៅ

៥ ផ្នែកលេខាធិការ

៦ ផ្នែកការិយាល័យជួរមុខ

៧ ផ្នែកសេវាកម្មម្ហូបអារហារនិង ភេសជ្ជះ

៨ ផ្នែកចុងភៅ

៩ ផ្នែកគេហកិច្ច

      សិស្សានុសិស្សទាំងអស់ មុននឹងចូលទៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ត្រូវឆ្លងកាត់ការ សម្ភាសន៏ និងប្រលងជាមុនសិន ។
  សាលាបច្ចេកទេសដុនបូស្កូ គឺជាសាលាអង្គាក្រៅរដ្ឋាភិបាលមូយ ដែលតែងតែជួយដល់យុវជនក្រីក្រ ដែលពុំមានលទ្ធិភាពទៅបន្តនៅសាកលវិទ្យាល័យផ្សែងៗបាន និង សំរាប់ដែលចង់បានជំនាញច្បាស់លាស់ដើម្បីមានមុខរបរទៅថ្ងៃអណាគត៕ សរសរដោយ ជន ចន្ត្រា

Wednesday, July 24, 2013

កាលេពីព្រឹក ថ្ងៃទី ២៤ ដល់ ២៥ ខែ កក្ដដា ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានធ្វើការប្រលងឆមាសលើកទី២ ដែលរួមមានផ្នែក ជាច្រើនបានប្រលងចូលគ្នា គឺ ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌ ផ្នែកអគ្គីសនី ផ្នែកយន្ដសាស្រ្ដយានយន្ដ ផ្នែកយន្ដសាស្រ្ដទូទៅ​ និង ផ្នែកលេខាធិការ ។ ដោយប្រលងដោយមាន លោកគ្រូ អ្នកគ្រូ ជាអនុរក្ស ។ ដោយមិនមានអោយមើលប្រយុង ឬ មើលគ្នាឡើយ ហើយសិស្សានុសិស្សក៏បានគោរព នូវវិន័យរបស់សាលាបានគ្រប់គ្នា គឺមិនមានការមើលប្រយុង ឬ មើលគ្នាឡើយ ៕

Tuesday, July 23, 2013

Wednesday, July 10, 2013


កាលពីព្រឹកថ្ងៃ អង្គារ៏ ទី ០៩ ខែ កក្កដា ឆ្នាំ ២០១៣ នៅខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យរុក្ខទិវា ដែលមានវត្តមានព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតី សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្ដេចមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើររបស់ព្រះមហក្សត្រ។​ អគ្គរាជទូតបណ្ដាប្រទេសនានា ឯត្តម អ្នកឧញ្ញា លោក លោកស្រី មន្រ្តីរាជកាល សិស្ស និសិ្សត ព្រះសង្ឃ និងប្រជារាស្រ្តនៅក្នុងខេត្តព្រះសីហនុទាំងមូល។
       រុក្ខទិវានេះប្រារព្ធនៅភូមិ១ ឃុំ អូត្រោះ ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ ក្រោមផ្ទៃដី ២០ ហិតា ដែលមានកូនឈើដូចជា៖ដើមក្រញូង ដើមឈើទាល និង​ ដើមគគី​ ដោយព្រះហស្ត របស់ព្រះអង្គផ្ទាល់។ក្នុងនោះអភិបាលខេត្ត ព្រះសីហនុ និង រដ្ឋមន្ត្រីក្រសូងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានធ្វើសន្តរៈកថាយ៉ាងក្បោះក្បាយ។ព្រះអង្គក៏មានមតិផ្តាំផ្ញើរ និងសួរសុខទុក្ខ ដល់ប្រជារាស្រ្តរបស់ព្រះអង្គផងដែរ។ រុក្ខទិវានេះប្រារព្ធឡើងដើម្បី ធ្វើអោយប្រទេសកម្ពុជាយើង សំបូរព្រៃឈើ ដែលជាមរតកដ៏មានតម្លៃ ចៀសផុតពីគ្រោះមហន្តរាយន៍ផ្សេងៗ ហើយដើមឈើផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ និងពិភពលោកទាំងមូលដូចជា៖ធ្វើអោយអាកាសធាតុបរិសុទ្ធ ជាជំរកសត្វព្រៃ ជួយការពារគ្រោះទុរម្ភភឹកផ្សេងៗ....។ព្រៃឈើគឺជាសរសៃឈាមនៃប្រទេសជាតិទាំងមូល មានព្រៃ មានសត្វនោះពិភពលោកនិងស្រស់បំព្រង។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែស្រលាញ់ ថែរក្សាការពារព្រៃឈើ អោយបានគង់វង្ស និងខិតខំដើមឈើឡើងវិញ។ជាចុងក្រោយព្រះអង្គបានប្រទានពរ ដល់ប្រជារាស្រ្តទាំងអស់ជួបប្រទះតែសុខគ្រប់ពេលវេលា។ ហើយព្រះអង្គបានប្រទានអំណោយដល់អ្នកក្រីក្រ ចាស់ជរា ជនពិការ លោគ្រូអ្នកគ្រូ និង សិស្សានុសិស្ស៕

មានព្រៃឈើ មានទឹក មានទឹកនោះប្រទេសរីកចំរើន
សរសេរដោយ៖ ជន ចន្រ្តា